s program staff and students
កម្មវិធី Success Scholar ​ត្រូវបានរៀបចំឡើងដើម្បីផ្តល់ការណែនាំនិងជាធនធានសម្រាប់សិស្សានុសិស្សទទួលបាន​នៅការជ្រុំជ្រែងក្នុងមហាវិទ្យាល័យ។គោលបំណងនៃកម្មវិធីដ៏ល្អមួយនេះគឺដើម្បីធានាបានថាសិស្សនុសិស្សមានការគាំទ្រដែលពួកគេត្រូវការដើម្បីបញ្ចប់ការសិក្សារបស់ពួកគេ។ យើងផ្តោតលើការសិក្សា ហិរញ្ញវត្ថុ អាជីព និង កម្មវិធី សុខភាពផ្ទាល់ខ្លួនសម្រាប់​និស្សិតអាស៊ីអាមេរិកាំង អាហ្រ្វិកអាមេរិកាំង ជនជាតិស្បែកខ្មៅ អាមេរិកឡាទីន និង និស្សិតស្រលាញ់ភេទដូចគ្នា ។ សិស្សនឹងទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញជោគជ័យលោកគ្រូអ្នកគ្រូ មហាវិទ្យាល័យ និងការណែនាំពីមិត្តភ័ក្តិដែលនឹងជួយពួកគេអោយទទួលបានជោគជ័យពីបទ ពិសោធន៍នៅ មហាវិទ្យាល័យរបស់ពួកគេ។

text image of services offered in khmer translation: coaching, mentorship, financial wellness, career development

កម្មវិធី Success Scholar មានការបង្ហាត់បង្រៀន និងណែនាំទៅលើប្រធានបទច្រើន ដូចជា៖

  • របៀបត្រៀមខ្លួនសម្រាប់មហាវិទ្យាល័យ និងដើម្បីរៀនអោយពូកែ។
  • ការស្វែងយល់ និងវិធីដើម្បីឆ្ពោះទៅរកការងារជោគជ័យ។
  • យកឈ្នះលើរាល់បញ្ហាដែលប្រឈមប្រចាំថ្ងៃ តូចធំ ដែលរារាំងអ្នកទៅរកភាពជោគជ័យ។

កម្មវិធី Success Scholar ជួយជ្រំជ្រែងសិស្សឱ្យធ្វើបានល្អ និងតាមទាន់កម្មវិធីសិក្សារបស់ពួកគេខណៈពេលដែល ពួកគេអាចគ្រប់គ្រងការចំណាយ និងតម្រូវការនៃការអប់រំនៅមហាវិទ្យាល័យរបស់គេក្នុងពេលតែមួយ។ស្សានុសិស្ស ទាំងនោះក៏អាចមានឱកាសបង្កើតការទំនាក់ទំនងជាមួយសិស្សដែលមានប្រវត្តិ និងបទពិសោធន៍ស្រដៀងគ្នា និងអាចចែករំលែកចំណាប់អារម្មណ៍ ចំណង់ចំណូលចិត្ត និងគោលដៅសិក្សាជាមួយគ្នាផងដែរ។

ប្រសិនបើលោកអ្នកចាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែម សូមបំពេញទម្រង់បែបបទខ្លីនេះ ហើយអ្នកនឹងទទួល បានព័ត៌មានអំពីកម្មវិធីពិសេសរបស់យើងហើយនិងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនានា នាពេលខាងមុខ របស់យើង។សម្រាប់ព័ត៌មានបន្ថែមឬចម្ងល់សូមផ្ញើអ៊ីមែលមកយើងតាមរយៈ SuccessScholars@middlesex.edu

This translation was provided by Farrorza Lim.

Last Modified: 10/3/24